Apple ដាក់លក់ iPhone 13 និង 13 Pro តម្លៃខុសត្រូវគ្នា ២០០ដុល្លារ ដោយមួយតម្លៃ ៧៩៩ដុល្លារ និងមួយទៀតតម្លៃ ៩៩៩ដុល្លារ។ ក្នុងតម្លៃខុសគ្នា ២សន្លឹកនេះ ធ្វើឱ្យពីរម៉ូឌែល ខុសគ្នាយ៉ាងច្រើនដូចខាងក្រោម។
១. ចំណុចខុសគ្នា
- iPhone 13 Pro ប្រើបច្ចេកវិទ្យា Pro-Motion មានល្បឿន refresh rate 120Hz តែ iPhone 13 មាន refresh rate ត្រឹម60Hz
- iPhone 13 Pro មាន 5-core GPU ខណៈ iPhone 13 មាន ត្រឹម 4-core GPU
- iPhone 13 Pro ទម្ងន់ ២០៤ក្រាម ខណៈ iPhone 13 ទម្ងន់ ១៧៤ក្រាម
- iPhone 13 Pro មានលែនកាមេរ៉ា Telephoto លើស iPhone 13
- iPhone 13 Pro មាន optical zoom 3x, iPhone 13 មិនមាន
- iPhone 13 Pro មានមុខងារថតវីដេអូ ProRes ងាយស្រួលដល់ការ edit ទាំងលើ iPhone និង Mac
- iPhone 13 Pro មានទំហំផ្ទុកធំអស់ 1TB លើស iPhone 13 ដែលមានទំហំផ្ទុកធំអស់ 512GB
- iPhone 13 Pro អាចទស្សនាវីដេអូបាន ២២ម៉ោង និងទស្សនាដោយប្រើអ៊ីនធឺណិតបាន ២០ម៉ោង ដោយឡែក iPhone 13 អាចទ្រទ្រង់បានត្រឹម ១៩ម៉ោង និង ១៤ម៉ោង តែប៉ុណ្ណោះ
២. ចំណុចសំខាន់ដែលដូចគ្នា
- អេក្រង់ Super Retina XDR ជាប្រភេទ OLED ទំហំ ៦,១អ៊ិញ មានកម្រិតបង្ហាញ 2532 x 1170 ភីកសែល ជាមួយនឹងដង់ស៊ីតេ ៤៦០ភីកសែលក្នុងមួយអ៊ិញ និងមានកម្រិតពន្លឺ ១២០០nits
- ថ្ងាសឆកតូចជាងមុន ២០%
- ប្រើឈីប A15 មាន 6‑core CPU
- មានមុខងារថតកុន Cinematic mode
- មានស្ដង់ដារការពារ IP68 ធន់នឹងទឹកជម្រៅ ៦ម៉ែត្រ បានដល់ ៣០នាទី
- ប្រើទំហំផ្ទុកចាប់ផ្ដើមពី 128GB
- មានថាមពលថ្មប្រើបានយូរជាង iPhone ជំនាន់មុន ១ម៉ោងកន្លះ
- ប្រើដុំសាក 20W (លក់ផ្សេងពី iPhone) អាចសាកថ្មដល់ ៥០% ក្នុងពេល ៣០នាទី។
អត្ថបទ៖ Sabay News
Share on :