iOS 13 អាច​នឹង Support ចាប់​ពី iPhone 7 & 7 Plus ឡើង​លើ​ប៉ុណ្ណោះ! តើ​ពិត​ទេ?

ពីមួយឆ្នាំ ទៅមួយឆ្នាំ ក្រុមហ៊ុន Apple តែងតែបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី សម្រាប់ដាក់អោយដំណើរការនៅលើ iDevice របស់ខ្លួន ហើយរាល់ iOS នីមួយៗ គឺសុទ្ធតែមាន ការកែប្រែ ដើម្បីអោយអ្នកប្រើប្រាស់ កាន់តែពេញចិត្ត ថែមទៀតផង។ យ៉ាងណា បើគិតមកដល់ពេលនេះ Apple បានបញ្ចេញប្រព័ន្ធ ប្រតិបត្តិការដល់ iOS 12 ហើយ និងកំពុងស្ថិតក្នុងជំនាន់ iOS 12.1.3 ដោយនៅក្នុងនោះ វាក៏មានមុខងារថ្មីៗ និងល្អច្រើនជាងជំនាន់ iOS មុនៗ ផងដែរ។ សម្រាប់ម៉ូឌែល iPhone ដែលអាចដំណើរការជាមួយ iOS 12 គឺបានត្រឹមស៊េរី 5S , iPhone 6 & 6 Plus ឡើងទៅ ចំណែក iPad ត្រឹមម៉ូឌែល iPad Mini 2 & iPad Air ឡើងលើ និង iPod Touch ត្រឹមជំនាន់ទី 6។

នៅក្នុងឆ្នាំ 2019 នេះ Apple ក៏នឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ថ្មី មកទៀតហើយ នោះគឺ iOS ជំនាន់ទី 13 ឬ iOS 13 ដែលវាអាចនឹងត្រូវ ខាងក្រុមហ៊ុនប្រកាសចេញ នៅក្នុងព្រឹត្តិការណ៍ WWDC អាចជានៅក្នុង អំឡុងខែមិថុនា ខាងមុខ។ ចុះតើ iDevice ណាខ្លះ ដែលនឹងទទួលបាន កំណែអាប់ដេតឡើង ទៅកាន់ iOS 13?

យោងតាមរបាយការណ៍ថ្មីមួយ ពីប្រភព The Verified ដែលយើងទើបទទួលបាន គឺបង្ហាញអោយដឹងថា iDevice ដែលបានប្រកាសចេញមុនឆ្នាំ 2016 និងមានកម្លាំងម៉ាស៊ីន ទាបជាងឆ្នាំ 2016 នឹងមិនអាចតម្លើង មកកាន់ iOS 13 បានឡើយ។ យ៉ាងណាក៏ដោយ ប្រសិនបើរាបាយណ៍នេះ ក្លាយជាការពិត គឺមានន័យថា ទូរសព្ទ iPhone 5s, iPhone SE, iPhone 6, iPhone 6 Plus, iPhone 6s និង iPhone 6s Plus នឹងមិនអាចតម្លើងមកកាន់ iOS 13 បាននោះទេ ហើយម៉ូឌែល ដែលអាចតម្លើងបាន គឺបានចាប់ពី iPhone 7 & 7 Plus ឡើងលើប៉ុណ្ណោះ។ បើងាកទៅ iPad វិញ គឺថា iPad mini 2, iPad mini 3, iPad mini 4, iPad Air និង iPad Air 2 ក៏នឹងមិនអាច តម្លើងមកកាន់ iOS 13 បានដែរ។

សរុបមក នេះគ្រាន់តែជារបាយការណ៍ មិនទាន់ផ្លូវការមួយ ដែលបង្ហើបអោយដឹង ពីម៉ូឌែល iPhone ឬ iPad ដែលមិនអាច តម្លើងមកកាន់ iOS 13 បាន។ យ៉ាងណា បើសិនចំនុចនេះ ដូចនឹងរបាយការណ៍ពិតមែន គឺថាយើងពិតជា សោកស្តាយណាស់ សម្រាប់អ្នកប្រើទូរសព្ទជាពិសេស ដូចជា iPhone SE, iPhone 6, iPhone 6 Plus, iPhone 6s និង iPhone 6s Plus ដែលគ្មានឱកាស បានភ្លក្សរសជាតិ iOS 13 ជំនាន់ថ្មី។ កុំទាន់អស់សង្ឃឹមអី យើងនឹងរង់ចាំ តាមដានបន្តទៀត និងចាំលទ្ធផល ផ្ទាល់ពី Apple តែម្តង ទើបអាចប្រាកដ។

 

ប្រភព: Cambo Report

Share on :